www.acledabank.com.kh
Profile Photo

លោក Pieter Kooi, អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា (ប្រធាន), គណៈកម្មាធិការ​តែងតាំង និងលាភការ (ប្រធាន), គណៈកម្មាធិការសវនកម្ម

ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៥៨ បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែ​តុលា ឆ្នាំ​២០០០ ។ ចាប់​ពី​ឆ្នាំ​១៩៩៣ លោក​បាន​ធ្វើ​ជា​ទីប្រឹក្សា​មីក្រូហិរញ្ញវត្ថុឱ្យ​អេស៊ីលីដា រយៈ​ពេល​ជាង ៧ឆ្នាំ ដើម្បី​កម្លាយខ្លួន​ពី​កម្មវិធី​អភិវឌ្ឍន៍​ទៅជា​ធនាគារ​ពាណិជ្ជ ។ ចាប់ពី​ឆ្នាំ១៩៩៩ លោក Pieter Kooi បាន​បម្រើ​ការងារ​ជា​ទីប្រឹក្សា​មីក្រូ​ហិរញ្ញវត្ថុ​រយៈពេលខ្លី ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ ១៥​ប្រទេស ដែល​ភាគច្រើន​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក និង​អាស៊ី ។ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០០២ ដល់​ខែ​ធ្នូ ឆ្នាំ​២០០៥ លោក​មាន​តួនាទី​ជា​នាយក​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់ UNCDF ក្នុង​ទីក្រុង​ញូយ៉ក ។ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០០៦ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១១ លោក​បាន​ធ្វើ​ជាទីប្រឹក្សា​ក្រៅ​ម៉ោងឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បង្កើត​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ត្រេននីង សេនធ័រ (បច្ចុប្បន្ន​ជា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា), និង​ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ។ បច្ចុប្បន្ន​លោក​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​ជាច្រើន នៅ​ក្នុង​សម្ព័ន្ធធនាគារ អេស៊ីលីដា ។

លោក​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សង្គមវិទ្យា នៅ​សាកល​វិទ្យាល័យ Erasmus ក្នុង​ទីក្រុង Rotterdam ប្រទេស​ហុល្លង់ដ៍ ។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨៩៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖