
លោកស្រី គឹម សុធាវី, ប្រធានក្រុមប្រឹក្សាភិបាល
ជនជាតិខ្មែរ កើតក្នុងខែតុលា ឆ្នាំ១៩៦៥ ។ លោកស្រី គឹម សុធាវី បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅថ្ងៃទី០៩ នៅខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលចាប់បីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥តទៅ។ លោកស្រីបានចូលបម្រើការជាមួយអេស៊ីលីដា ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៤ ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកស្រីទើបបញ្ចប់មុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់សវនកម្មផ្ទៃក្នុងនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលលោកស្រីទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្រ្ត និងសវនកម្មផ្ទៃក្នុងប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការសវនកម្មផ្ទៃក្នុង។ ដើម្បីធានាឱ្យបានឯករាជ្យភាព នៃមុខងារជាសវនកម្មផ្ទៃក្នុង លោកស្រីជាអ្នករាយការណ៍ផ្ទាល់ ទៅគណៈកម្មាធិការសវនកម្ម នៃក្រុមប្រឹក្សាភិបាល។ លោកស្រីត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសវនកម្ម ជាលេខាធិការនិងដើម្បីផ្តល់ព័ត៌មាន និងពន្យល់ពីបញ្ហានានាទាក់ទងនឹងវិសាលភាព និងគោលបំណងរបស់គណៈកម្មាធិការ។
នៅក្នុងសម្ព័នធនាគារ អេស៊ីលីដា ភីអិលស៊ី លោកស្រីមានតួនាទីជាអភិបាលធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ហើយលោកស្រីក៏កាន់មុខតំណែងជាអភិបាលរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទំនួសខុសត្រូវផ្សេងទៀតរបស់លោកស្រីគឺ លោកស្រីមានតួនាទីជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ នៃអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់។
លោកស្រីទទួលបានអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



