www.acledabank.com.kh
Profile Photo

លោកស្រី ភូរិ រតនា, អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការសវនកម្ម (ប្រធាន)

ជនជាតិខ្មែរ (និង​មាន​សញ្ជាតិបារាំង) កើត​នៅ​ឆ្នាំ១៩៧២ លោកស្រី ភូរិ រតនា បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល នៅខែវិច្ឆិកា ឆ្នាំ២០២១ ហើយ​លោកស្រី​ក៏ជា​ប្រធានក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រីជា CFA Charterholder។ លើសពីនេះ លោកស្រី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់ក្រោយ​បរិញ្ញាបត្រ (DEA) និង​ជា​បេក្ខជនបណ្ឌិត ជំនាញ​ឧស្សាហកម្មសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ជំនាញ​ពាណិជ្ជកម្មបរទេស និង​បរិញ្ញាបត្រជាន់ខ្ពស់​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យប៉ារីស១ Panthéon-Sorbonne។ លោកស្រី​ក៏​បាន​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថានអូស្ត្រាលី សម្រាប់​អភិបាលក្រុមហ៊ុន (GAICD)។

លោកស្រី រតនា មាន​បទពិសោធន៍​២៥ឆ្នាំ ក្នុង​វិស័យពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ការអភិវឌ្ឍវិស័យឯកជន និងហិរញ្ញវត្ថុ។ លោកស្រី​មាន​ប្រវត្តិ​ឆ្នើម​ជា​ទីប្រឹក្សា/អ្នកសេដ្ឋកិច្ច រួមទាំង​មាន​បទពិសោធន៍​ផ្ទាល់​នៅ​ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់។ បច្ចុប្បន្ន លោកស្រី​គឺ​ជា​ទីប្រឹក្សាជាន់ខ្ពស់ សម្រាប់​ការវិនិយោគ និង វិស័យឯកជន​ឱ្យ​អង្គការអន្តរជាតិ​ផ្សេងៗ និង​ជា​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ដល់​សហគ្រាសខ្មែរ អ៊ីមផែកហាប់ និង​ស្មលវើល។ លោកស្រី​គឺជា​អភិបាលឯករាជ្យ​នៅ​ធនាគារពាណិជ្ជ​មួយ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ២០១៤ ដល់២០២១។ លោកស្រី​បាន​លាលែង​តំណែង​ជា អភិបាលឯករាជ្យ នៅ I-Finance Leasing (ដោយ​ក្រុមហ៊ុន​បាន​លក់ទៅ គូកមីន នាចុង​ឆ្នាំ២០២២) ហើយ​លោកស្រី​បាន​ក្លាយ​ជា​ប្រធានក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ បន្ថែម​លើនេះ លោកស្រី​គឺ​ជា​ស្ថាបនិក និង​ជា​ប្រធានក្រុមប្រឹក្សាភិបាល​នៅ Cambodia Community of Investment Professionals (សមាគមន៍ CFA នៅកម្ពុជា) ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ក្នុង​ស្រុក​ផ្នែកហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​កម្ពុជា​ឱ្យ​ក្លាយជា​គោលដៅ​វិនិយោគ។ តួនាទី​កន្លងមក​នៅ​កម្ពុជា​របស់លោកស្រី​មាន​ជាអាទិ៍ អភិបាលប្រតិបត្តិ EuroCham Cambodia ពីឆ្នាំ២០១៤ ដល់២០១៨ ទីប្រឹក្សាធុរកិច្ចនៅ DFDL ដៃគូនៅ private equity firm Cambodia Emerald នៅឆ្នាំ២០០៨ និងអភិបាលនៅ CCFC (French Cambodian Chamber of Commerce)។ លោកស្រី​ធ្លាប់​បម្រើ​ការងារ​នៅ​ប្រទេសស្វីស ក្នុង​តួនាទី​ជា​អ្នកគ្រប់គ្រង​ផលបត្រ នៅ​ធនាគារ​ឯកជន​មួយ និង​ជា​អ្នកសេដ្ឋកិច្ចនៅ UNCTAD។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៩២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖