www.acledabank.com.kh
Profile Photo

លោកស្រី​ ប៊ុត ប៊ុនសីហា​
គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន

ជនជាតិខ្មែរ កើត​ក្នុង​ខែសីហា ឆ្នាំ១៩៨០ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំង​ពី​ខែតុលា ឆ្នាំ២០០៧ ។ ក្នុង​មុខតំណែងជា គណៈប្រធាន​នាយិកា​ប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និង​លេខាធិការក្រុមហ៊ុន និងជា​មន្រ្តី​បង្ហាញ​ព័ត៌មាន ។ លោកស្រី​ក៏​ជា​សមាជិកា​គណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​ធនាគារ ដោយ​អនុលោម​ទៅ​តាម​បទបញ្ញត្តិ ព្រមទាំង​ទំនាក់ទំនង​ជាមួយ​ភាគហ៊ុនិក និង​ក្រុមប្រឹក្សាភិបាល ។ លោកស្រី​ទទួលបន្ទុក​គ្រប់គ្រង​លើ​នាយកដ្ឋាននីតិកម្ម នាយកដ្ឋានលេខាធិការក្រុមហ៊ុន និងបង្ហាញព័ត៌មាន ការិយាល័យគ្រប់គ្រងវិវាទ និងការិយាល័យប្រឹក្សាបុត្រសម្ព័ន្ ធ។

លោកស្រី​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់ពី​ប្រធាននាយកប្រតិបត្តិ ។

លោកស្រី ជា​សមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់ ។

លោកស្រី​ទទួលបាន​បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រផ្នែកច្បាប់ និង​បាន​បញ្ចប់​វគ្គសិក្សា​ស្តីពី​ច្បាប់អាជីវកម្មកម្ពុជា ពីវិទ្យាស្ថានខេមអេដ វគ្គសិក្សា​លេខាធិកាក្រុមហ៊ុន​ពី​ប្រទេសសឹង្ហបុរី និង​វគ្គសិក្សា​ភាពជា​អ្នកដឹកនាំ និង​ការអនុវត្ត​យុទ្ធសាស្រ្តពី Harvard Business School និង​បាន​បញ្ចប់ការសិក្សា អំពី​អភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលី សម្រាប់​អភិបាលក្រុមហ៊ុន(GAICD) នៅ​ប្រទេសអូស្ត្រាលី។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨៨៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖