www.acledabank.com.kh
Profile Photo

បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែមិថុនា ឆ្នាំ១៩៦០ ។ លោកបណ្ឌិត ជា​ប្រធាន​នាយកប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំង​ពី​ធនាគារ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០០០ ។ លោកបណិ្ឌត​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែសីហា ឆ្នាំ២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) តាំងពី​ខែមករា ឆ្នាំ១៩៩៣។ ក្នុង​តួនាទី​ជា​ប្រធាននាយកប្រតិបត្តិ លោកបណ្ឌិត​ដឹកនាំ​គណៈកម្មា​ធិការប្រតិបត្តិ ដែល​ទទួល​ខុសត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរការ​អាជីវកម្ម​ប្រចាំថ្ងៃ ព្រមទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ។ លោកបណ្ឌិត​ទទួល​ខុសត្រូវ​ផ្ទាល់​ចំពោះ​ក្រុមប្រឹក្សាភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគហ៊ុនិក​របស់​ធនាគារ អេស៊ីលីដា ឡាវ, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធានក្រុម​បរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

ក្រៅពី​ធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ក៏​ជា​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ពីរ​អាណត្តិ​ជាប់គ្នា ពី​ឆ្នាំ២០១៩ ដល់​ខែមីនា ឆ្នាំ២០២២ ។ បច្ចុប្បន្ន​លោកបណ្ឌិត​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ ។

នៅ​ក្នុង​ឆ្នាំ១៩៩៨ លោកបណ្ឌិត​បាន​បញ្ចប់​វគ្គគ្រប់គ្រង​ស្តីពី ស្ថាប័នហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។ លោកបណ្ឌិត​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់​វគ្គសិក្សា ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០០៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖