www.acledabank.com.kh
Profile Photo

បណ្ឌិត​ ឡឹង​ សុភាព
គណៈប្រធាន​នាយក​ប្រតិបត្តិ​ហានិភ័យ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែមីនា ឆ្នាំ១៩៦៧ ។ លោក​បាន​បម្រើ​ការងារ​ជា​មួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំងពី​ខែធ្នូ ឆ្នាំ១៩៩៧ ជា​គណនេយ្យករ ។ ចាប់​ពី​ពេល​នោះ​មក លោក​បាន​កាន់តំណែង និង​តួនាទី​ផ្សេងៗ ជា​ច្រើន​នៅ​ក្នុង​ធនាគារ ។ ជា​ប្រធាន​ផ្នែក​សេវាបញ្ញើសន្សំ (២០០៣-២០០៤) នាយកប្រតិបត្តិរងទីផ្សារ (២០០៤-២០០៨) នាយកប្រតិបត្តិ​អភិវឌ្ឍន៍ផលិតផល (២០០៩-២០១៨) ជា​ប្រធាន និង​សហប្រធាន​គម្រោង​អភិវឌ្ឍន៍​សេវាធនាគារ​អេឡិចត្រូនិក (២០០៨-២០១៨) ។ បច្ចុប្បន្ន ក្នុង​តួនាទី​ជា​ គណៈប្រធាន​នាយកប្រតិបត្តិ​ហានិភ័យ លោក​ទទួល​ខុសត្រូវ​គ្រប់គ្រង​ហានិភ័យ​របស់​ធនាគារ និង​បុត្រសម្ព័ន្ធ ។ លោកគ្រប់គ្រង និងដឹកនាំ នាយកដ្ឋានឥណទាន នាយកដ្ឋានវិភាគទិន្ន័យឥណទាន នាយកដ្ឋានគ្រប់គ្រងហានិភ័យ និង​ការិយាល័យត្រួតពិនិត្យឥណទាន ។ លោក​ជាសមាជិកគណៈកម្មាធិការឥណទានកម្រិតប្រតិបត្តិ ។ លោក​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ចាប់​តាំង​ពី​ខែកក្កដា ឆ្នាំ២០១៧ ។

បណ្ឌិត ឡឹង សុភាព បាន​បញ្ចប់​ការសិក្សា និង​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច ពី​សាកលវិទ្យាល័យ Preston រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ២០១២ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩២២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖