លោក លី ថៃ
គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច
ជនជាតិខ្មែរ កើតក្នុងខែតុលា ឆ្នាំ១៩៧៥ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៧។ លោកបានចូលបម្រើការជាមួយអេស៊ីលីដា ក្នុងតួនាទីជា គណនេយ្យករ (១៩៩៧-១៩៩៩) សវនករផ្ទៃក្នុង (១៩៩៩-២០០០) បេឡាធិការ នាយកសាខា និងនាយកការិយាល័យប្រតិបត្តិការ (២០០០-២០០៤) នាយកនាយកដ្ឋានប្រតិបត្តិការ (២០០៤-២០០៦) នាយកប្រតិបត្តិប្រតិបត្តិការ (២០០៦-២០១៦) និង ត្រូវបានតែងតាំងជាគណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច។
ក្នុងមុខតំណែងជាគណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច លោកក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។ លោកទទួលបន្ទុកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានរដ្ឋបាល។ លោកទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។
លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងឆ្នាំ២០០៨ ។