www.acledabank.com.kh
Profile Photo

លោក​ ម៉ាច់ ធារី
គណៈប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ព័ត៌មាន​វិទ្យា

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែវិច្ឆិកា ឆ្នាំ១៩៦៥ ។ លោក ធារី បាន​បម្រើ​ការងារ​ឱ្យ​អង្គការ-ស្ថាប័ន​ជា​ច្រើន ដូចជា ធនាគារ ANZ ក្នុង​ប្រទេសអូស្ត្រាលី សាកលវិទ្យាល័យ Monash, UNHCR ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា អង្គការ​ពលកម្ម​អន្តរជាតិ និង​ចុងក្រោយ​ធ្វើ​ជា​ទីប្រឹក្សា​ឱ្យ​អង្គការ អេស៊ីលីដា ក្នុង​រយៈពេល​៥ឆ្នាំ ។ លោក​បាន​ចូល​បម្រើការ​ពេញម៉ោង​នៅ​ធនាគារ អេស៊ីលីដា ក្នុង​ខែកក្កដា ឆ្នាំ២០០០ ។ លោក ធារី បាន​កាន់​តំណែង​ជា​នាយកប្រតិបត្តិ​បច្ចេកវិជ្ជា​ព័ត៌មាន នៃ​ធនាគារ អេស៊ីលីដា ចាប់តាំង​ពី​ខែកក្កដា ឆ្នាំ២០០៦ ដល់​ខែធ្នូ ឆ្នាំ២០១៧។ បន្ទាប់​មក​លោក ត្រូវ​បាន​តែងតាំង​ជា​ គណៈប្រធាន​នាយកប្រតិបត្តិ​ជាន់ខ្ពស់ព័ត៌មានវិទ្យា។ លោក​ក៏​ធ្វើ​ជា​ប្រធានគណៈកម្មាធិការ IT Steering ផងដែរ។ បច្ចុប្បន្ន លោក​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ, សមាជិក​នៃ​គណៈកម្មាធិការ​នៃ​ក្រុមប្រឹក្សាភិបាល និង​សមាជិក​នៃ​គណៈកម្មាធិការ​ផ្សេងទៀត​ផងដែរ ។ ក្នុង​តួនាទី​ជា​អនុប្រធាននាយកប្រតិបត្តិ និង​ជា​គណៈប្រធាននាយក​ប្រតិបត្តិ​ព័ត៌មានវិទ្យា លោក​ទទួល​បន្ទុក​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​នាយកដ្ឋាន​ចំនួន៦ ដែល​មាន​បុគ្គលិក​បច្ចេកទេស​សរុប​ជាង​៦០០នាក់ ទាំងក្នុង​ធនាគារ និង​ក្រុមហ៊ុនបុត្រសម្ព័ន្ធ។

លោក​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្ត្រ ជំនាញ​វិទ្យាសាស្ត្រកុំព្យូទ័រ និង​ស្ថិតិ ពី​សាកលវិទ្យាល័យ Monash នៅ​ប្រទេស​អូស្រ្តាលី ក្នុង​ឆ្នាំ១៩៨៩។ បន្ទាប់​មក​លោក​បាន​បន្ត​ការសិក្សា​ផ្នែក​ប្រព័ន្ធអាជីវកម្ម (Business Systems) និង​បាន​ទទួល​សញ្ញាបត្រ ក្នុងឆ្នាំ១៩៩០ ពី​សាកលវិទ្យាល័យ​ដដែល​នោះ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩១៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖