www.acledabank.com.kh
Profile Photo

លោកស្រី ម៉ារ អមរា
គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ហិរញ្ញវត្ថុ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែកញ្ញា ឆ្នាំ១៩៦៧ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា​ចាប់តាំងពី​ខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុង​មុខតំណែង​ជា​ គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ លោកស្រី​ក៏​ជា​សមាជិកាគណៈកម្មាធិការប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការអាជីវកម្ម ប្រចាំថ្ងៃ​របស់​ធនាគារ ព្រមទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម ។ លោកស្រី​ជា​ប្រធាន គណៈកម្មាធិការ​គ្រប់គ្រងទ្រព្យសកម្ម និងអកម្ម និង​គណៈកម្មាធិការ​គ្រប់គ្រងវិនិយោគ និង​ជា​សមាជិក គណៈកម្មាធិការឥណទាន​កម្រិត​ប្រតិបត្តិ ។ លោកស្រី​ក៏​ជា​អ្នកដឹកនាំ​ការងារ Basel Team ផងដែរ ។ លោកស្រី​គ្រប់គ្រង​លើ​នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរៀបចំ និង​ត្រួតពិនិត្យ​ផែនការ​ថវិកា នាយកដ្ឋាន​វិនិយោគ​សាធារណៈ និងការិយាល័យ​គណនេយ្យ​គ្រប់គ្រង ។

ទំនួលខុសត្រូវ​ផ្សេងទៀត​របស់​លោកស្រី​រួមមាន ៖ ជា​ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាអនុប្រធានក្រុមបរធនបាល នៃអេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់ និងសមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ។

លោកស្រី​បាន​បញ្ចប់​ដោយ​ជោគជ័យ​វគ្គសិក្សាស្តីពី វគ្គសិក្សា​ភាពជា​អ្នកដឹកនាំ​ស្ថាប័ន ពី​សាលាធុរកិច្ចហាវ៉ដ សហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំ២០២២ បាន​បញ្ចប់​វគ្គសិក្សា​កម្មវិធី​ប្រតិបត្តិ​សញ្ញាបណ្ឌ​បៃតង និង​និរន្តរភាពហិរញ្ញវត្ថុ ពីទីក្រុងស្តុកហូម ប្រទេសស៊ុយអេដ ក្នុងខែតុលា ឆ្នាំ២០២២ ទទួលបាន​សញ្ញាបត្រ​អភិបាលក្រុមហ៊ុន ពី​វិទ្យាស្ថានអូស្ត្រាលី​សម្រាប់​អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៨ ហើយ​បាន​ទទួល​បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅ​ក្នុង​រាជធានីភ្នំពេញ ក្នុង​ឆ្នាំ២០០៦ និង​បាន​បញ្ចប់​បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣ ។ ក្រៅពីនោះ​នៅ​មាន​វគ្គសិក្សា​ជា​ច្រើន ដូចជា គណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម ជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុង​រាជធានីភ្នំពេញ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៧៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖