www.acledabank.com.kh
Profile Photo

លោកស្រី​ សុខ សោភា
គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ

ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៧៦ លោកស្រី សុខ សោភា បានបម្រើការនៅធនាគារ អេស៊ីលីដា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥។ នៅក្នុងឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០០៨ លោកស្រីត្រូវបានតែងតាំងជានាយិកាការិយាល័យទំនាក់ទំនងអតិថិជន។ ក្នុងឆ្នាំ២០០៩ រហូតដល់ ខែមករា ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិទីផ្សារ និងតែងតាំងជានាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រីត្រូវបានតែងតាំងក្នុងមុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ លោកស្រីក៏ជាសមាជិកាគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្ររួម និងនិរន្តរភាពប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសាខា ការិយាល័យ ធនាគារអេឡិចត្រូនិក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលជូនដល់សហគមន៍ទាំងមូល។

លោកស្រីគ្រប់គ្រងនាយកដ្ឋានចំនួន៧ រួមមាន នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានទីផ្សារ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល នាយកដ្ឋានគ្រប់គ្រងសេវាឥណទាន នាយកដ្ឋានសេវាហិរញ្ញវត្ថុ នាយកដ្ឋានផែនការយុទ្ធសាស្ត្រ និងនាយកដ្ឋានថាមវន្តឌីជីថល។

លោកស្រីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទីផ្សារ ពីសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា និងបានបញ្ចប់វគ្គសិក្សាភាពជាអ្នកដឹកនាំនៅ Harvard Business School សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨៦៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖