
លោក មៀង តាយ
គណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា
ជនជាតិខ្មែរ កើតក្នុងខែឧសភា ឆ្នាំ១៩៧៣។ លោក មៀង តាយ បានបម្រើការងារឱ្យអង្គការ-ស្ថាប័នជាច្រើន រួមទាំងក្រសួងមហាផ្ទៃ មុនពេលចូលបម្រើការងារនៅអង្គការអេស៊ីលីដា។ លោកបានចូលបម្រើការនៅ អង្គការអេស៊ីលីដា ជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រ។ លោក តាយ បានចូលបម្រើការងារពេញម៉ោងនៅធនាគារ អេស៊ីលីដា ក្នុងខែមិថុនា ឆ្នាំ១៩៩៩។ លោកមានតួនាទីជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រ នាយកប្រតិបត្តិរង នាយកដ្ឋានព័ត៌មានវិទ្យា បន្ទាប់មកបានតែងតាំងជានាយកប្រតិបត្ដិគ្រប់គ្រងសេវាកម្មផ្នែកទន់ ចាប់ពីខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់មកលោក ត្រូវបានតែងតាំងជា គណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងតួនាទីជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា លោកក៏ធ្វើជាប្រធានគណៈកម្មាធិការ IT Steering ផងដែរ។ លោកទទួលបន្ទុកគ្រប់គ្រងដោយផ្ទាល់លើនាយកដ្ឋានចំនួន៦ រួមទាំងសន្តិសុខសាយប័រ ដែលមានបុគ្គលិកបច្ចេកទេសសរុបជាង៦០០នាក់ ទាំងក្នុងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
លោក តាយ ទទួលបានបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យហាណូយ ប្រទេសវៀតណាម ព្រមទាំងអនុបណ្ឌិតជំនាញបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ពីសាកលវិទ្យាល័យ Utara Malaysia។ លោកនៅតែប្តេជ្ញាបន្តការសិក្សា និងអភិវឌ្ឍចំណេះ និងជំនាញរបស់លោក។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



