
លោក យិន វីរៈ
គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល
លោក យិន វីរៈ បានចូលបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែឧសភា ឆ្នាំ២០០៣ ជាបុគ្គលិកផ្នែកទូទាត់សាច់ប្រាក់។ បន្ទាប់មកលោកត្រូវបានដំឡើងតំណែង និងធ្វើការក្នុងមុខតំណែងគ្រប់គ្រងផ្សេងៗ ទាក់ទងនឹងកិច្ចការ រតនាភិបាលអស់រយៈពេលជាង១៥ឆ្នាំ។ នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិលេខាធិការក្រុមហ៊ុន និងបង្ហាញព័ត៌មាន រហូតដល់ឆ្នាំ២០២២។ លោកត្រូវបានតែងតាំងជា គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។
ក្នុងតំណែងជា គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល លោកក៏ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ធនាគារ និងទទួលបន្ទុកដឹកនាំលើកិច្ចការងាររតនាភិបាលទូទៅ និងដឹកនាំគ្រប់គ្រងនាយកដ្ឋានចំនួន១ និងការិយាល័យចំនួន៣ ក្នុងនោះរួមមាននាយកដ្ឋានប្រតិបត្តិការហិរញ្ញវត្ថុ ការិយាល័យរតនាភិបាល ការិយាល័យប្រាក់តម្កល់ និងអត្រាប្តូររូបិយប័ណ្ណ និងការិយាល័យរតនពាណិជ្ជកម្ម។
លោកទទួលបន្ទុកគ្រប់គ្រងក្នុងការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ធនាគារ ដោយអភិវឌ្ឍន៍ និងស្វែងរកមូលនិធិ ផលិតផល/សេវាកម្មរតនាភិបាលថ្មីៗ ព្រមទាំងការធ្វើផែនការ និងការលក់ផលិតផល/សេវាកម្មរតនាភិបាលតាមផែនការ។ លោកទទួលខុសត្រូវក្នុងការដឹកនាំ ការត្រួតពិនិត្យ ការគ្រប់គ្រង និងការវាយតម្លៃប្រតិបត្តិការរតនាភិបាលប្រចាំថ្ងៃរបស់ធនាគារ។ ទំនួលខុសត្រូវផ្សេងទៀតរបស់លោក គឺដើរតួនាទីជាអ្នកគាំទ្រដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាក់ទងនឹងកិច្ចការងាររតនាភិបាល។
លោកទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅក្នុងឆ្នាំ២០០៩។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២២។ លោកក៏បានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២៤។ លោកបានចូលរួមវគ្គសិក្សាស្តីពី មូលដ្ឋានគ្រឹះនៃកិច្ចការងារលេខាធិការក្រុមហ៊ុន ដែលបានរៀបចំឡើងដោយ Chartered Secretaries Institute of Singapore សហការជាមួយ Accounting and Corporate Regulatory Authority នៅប្រទេសសិង្ហបុរី នៅកំលុងខែមេសា និងឧសភា ឆ្នាំ២០១៩។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



