
បណ្ឌិត ហេង ឌីណា, អភិបាល
គណៈកម្មាធិការក្រុមប្រឹក្សាភិបាល ៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា
ជាជនជាតិខ្មែរ បណ្ឌិត ហេង ឌីណា បានចូលជាសមាជិកក្រុមប្រឹក្សាភិបាល នៅខែធ្នូ ឆ្នាំ២០២៣ និងមានបទពិសោធន៍ជាង១០ឆ្នាំ ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ នៅស្ថាប័នហិរញ្ញវត្ថុសកល។ លោកបណ្ឌិតមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការវិភាគហានិភ័យ និងការវាយតម្លៃផ្នែកហិរញ្ញវត្ថុ។ បណ្ឌិត ហេង ឌីណា ក៏ធ្លាប់បានដឹកនាំកម្មវិធីជំនួយបច្ចេកទេសជាច្រើនដល់ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុ នៅបណ្តាប្រទេសក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ បច្ចុប្បន្ន លោកបណ្ឌិត គឺជាអ្នកវិភាគសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសេដ្ឋកិច្ចកម្ពុជា។
បណ្ឌិត ហេង ឌីណា បានបញ្ចប់កម្មវិធីគ្រប់គ្រងទ្រព្យសកម្ម និងផលបត្រ (Asset and Portfolio management Program) នៅសាលា Wharton និងកម្មវិធីវិនិយោគទីផ្សារឯកជន ក្នុងសាលាធុរកិច្ច Saïd នៃសាកលវិទ្យាល័យOxford។ លោកទទួលបានសញ្ញាបត្របណ្ឌិត ជំនាញសេដ្ឋកិច្ច នៅប្រទេសអូស្ត្រាលី និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសេដ្ឋកិច្ច នៅប្រទេសជប៉ុន។ លោកបានបញ្ចប់វគ្គសិក្សាពីវិទ្យាស្ថានអូស្ត្រាលី សម្រាប់អភិបាលក្រុមហ៊ុន (GAICD)។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



